ចំនួនចូលទស្សនា

Ads 468x60px

ស្នេហ៍អភ័ព្វ (ស្នេហ៍បរិសុទ្ធ)


ស្នេហ៍បរិសុទ្ធ

១. ស្នេហ៍បងគឺស្នេហ៍បរិសុទ្ធ ផុតក្នុងលោកីយ៍
លោកនេះអាក្រក់ពេកក្រៃ អភ័ព្វអ្វីស្នេហ៍មានវណ្ណៈ
ឧបសគ្គផ្តន្ទាស្នេហា។

២. បងស្នេហ៍ ស្នេហ៍តែអូនមួយ ជាត្រួយចិន្តា
ទោះឆ្ងាយហួសផែនពសុធា ក្លែបក្លិនថ្ពាល់ស្រីពុំងារ
ក្រអូបទុកជានិមិត្ត។

បន្ទ៖ ជាតិនេះបងសូម ផ្ញើខ្លួន ផ្ញើទាំងជីវិត
មច្ចុរាជ អ្នកគ្មានតេជប្ញទ្ធិឈ្នះខ្ញុំឡើយ។

៣. ក្លិនអើយក្លិនចរណៃ បងសូមកៀកកើយ
ជឿចុះណាស្រស់ត្រាណត្រើយ ចិត្តបងស្មោះ
មិនដោះដៃឡើយព្រះអើយជួយធ្វើសាក្សី៕



-ច្រៀងដោយ     ស៊ីន ស៊ីសាមុត
-និពន្ធដោយ      ពៅ ស៊ីផូ
-​បទភ្លេង            ?
-ទំនុកច្រៀង      ?
-ផលិតកម្ម         ?
-ថតឆ្នាំ               ?