ថាមពលដុល្លា
បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ កែវ សារ៉ាត់
១. រៀមនៅស្រមៃគ្រា ដែលកន្លងហាអើយ អូនហើយ
និងបងនៅវ័យកុមារ បងនាំពៅរត់អើយ លេងក្នុងសួនច្បារ
រីករាយខ្ញៀវខ្ញារកាច់ផ្ការពូនដី។
២. ចាស់ទុំបានស្នើរ ផ្សំដោយហោរាហាអើយ បងនិង
កន្និដ្ឋាភ្ជាប់ពាក្យសម្តី ធ្លាក់ខ្លួនកំព្រាអើយ វេទនាក្រក្រី
ឱជំនូនថ្មីប្រល័យបងហើយ។
បន្ទរ. នឹកដើមជ្រៃក្រឹម និងដើមកណ្តោល បងនិង
និមលចារអក្ខរា ជំនូនចាស់ចាញ់ថាមពលដុល្លា
ពុះបំបែកស្នេហា ឲ្យរៀមរ៉ាគ្រាំហប្ញទ័យ។
៣. សែនឃោរឃៅណាស់ ឥតធម៌មេត្តាហាអើយ
ចិត្តកាចប្ញស្យា ឥតត្រាប្រណី អូននៅតែស្មោះអើយ
ដូចនាងកង្រី តែកម្មអប្រិយប្រល័យស្នេហ៍យើង៕
ទាញយក