ចំនួនចូលទស្សនា

Ads 468x60px



ខ្នើយប៉ាក់

ខ្នើយប៉ាក់
(ទឹកភ្នែកសម្ងាត់)

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ សុង សេងហ៊ន

១. ខ្នើយអើយខ្នើយ ប៉ាក់ដោយដៃស្រី ស្មានមាននិស្ស័យ
បានប្រុសថ្លៃកើយរួមកេសា ឆាប់ប្រួលប្រែស្នេហ៍គ្មានវាសនា
ឱខ្នើយអើយរាត្រីសោកា លេបទឹកនេត្រាសម្ងាត់ស្រី។

២. ក្រៀមស្រពោន វាំងននទាំងគូរ ចងជាគំរូស្នេហ៍មួយគូ
ដែលស្មានប្រពៃ មិនបានថ្នមស្នេហ៍អស់និស្ស័យ
ឱវាំងននខកចិត្តលែងស្តី នារាត្រីឈប់បង់រេរាំ។

បន្ទរ. បក្សីក្អាកក្អាយខ្នើយបាត់សំនៀង រុក្ខាខ្វះភ្លៀង ក្រៀមស្លឹក
រុះរោយដេរដាស សមុទ្រលាតឆ្ងាយ ជាប់នាយអាកាស
មិនស្មើក្តីអាមាស៉ ឆ្ងាយណាស់ខ្ទរខ្ទាលោកា។

៣. ថ្ពាល់ក្រពុំថ្នមទុកជូនបង ខាត់ថែរលោងសម្រាប់រង
ទឹកភ្នែកស្នេហា ផែនដីវិលប្រាប់ជាសញ្ញា មនុស្សក្នុងលោក
មិនទៀងវាសនា ដូចស្នេហាមិនទៀងដួងចិត្ត៕



ជិះស៊ីក្លូ


ជិះស៊ីក្លូ

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ យស អូឡារាំង

១. ជិះស៊ីក្លូ ទៅផ្សារថ្មី ឃើញស្រីស្រី
ពាក់អាវផើម ពាក់អាវផើម ខ្ញុំស្មានតែផើម
មិនមែនផើមទេ គឺគេនិយមម៉ូតថ្មី ហូ....។

២. ជិះស៊ីក្លូ ទៅផ្សារចាស់ ស្រីៗច្រើនណាស់
លាបម្សៅពេញមុខ ទុកសក់ទីទុយ អង្គុយចោងហោង
ទិញផ្លែសាម៉ាវ ពាក់អាវផើមទៀតហើយ ហូ....។

៣. មួយថ្ងៃមួយថ្ងៃ ខ្ញុំរវល់តែជិះស៊ីក្លូ មើលស្រីៗ
បើទោះជាក្រនឹងរឿងជិះស៊ីក្លូមើលស្រីៗ ក៏ខ្ញុំសុខចិត្តដែរ

(ច្រៀងពីរដង)

ពោល. បត់ឆ្វេង បត់ស្ដាំ ភ្លើងស្តុប។
Hello! Hello! អ្នកនាង ទៅណាហ្នឹង! Hello!
ឈប់!

ខ្នងភ្នំអនុស្សាវរីយ៍


ខ្នងភ្នំអនុស្សាវរីយ៍

បទភ្លេងទំនុកច្រៀង....
ច្រៀងដោយ ស៊ីន ស៊ីសាមុត

«ចុចទីនេះសម្រាប់បទរបស់លោក កែវ សារ៉ាត់»

១. ភ្លេចហើយឬម៉ុម ខ្នងភ្នំអនុស្សាវរីយ៍ ដែលយើងទាំងពីរ
ធ្លាប់បានទៅលេង ថ្នាក់ថ្មមបីបមកៀកកើយឲ្យគេង
លើទឹកថ្លាឈ្វេង ស្តាប់សូរសម្លេងទោចថ្ងូរល្វើយៗ។

២. ទឹកជ្រោះហូរហួស ឆ្ពោះទៅមហាសាគរ តែក្លិនកេសរ
នៅតែកៀកកើយ បក្សាហើរទៅនៅតែចម្លើយ ឮសូរល្វើយៗ
ថាអូននេះហើយជាខ្នើយវាសនា។

បន្ទរ. ខ្នងភ្នំអនុស្សាវរីយ៍ លម្អងគន្ធាក្រាលលើបុព្វតា
    រីកស្រស់រហង់គន់គាប់នាសា  ធ្វើឲ្យចិន្តារឹតតែបេតី។

៣. នឹកឃើញទេម៉ុម ខ្នងភ្នំអនុស្សាវរីយ៍ ឬឆោមឆវី
អូនភ្លេចសម្តី អូនបានសច្ចាថាស្មោះលុះក្ស័យ
ទោះលោករលាយ ក៏ស្នេហ៍ពិសីមិនរលាយឡើយ៕


កុលាបតូក្យូ


កុលាបតូក្យូ
(កូឡាប តូក្យូ)

បទភ្លេង ទំនុកច្រៀងដោយ និង
ច្រៀងដោយ ស៊ីន ស៊ីសាមុត 

សំបកថាសដើម
១. ឱក្រុងតូក្យូ ល្អដូចឋានសួគ៌ នៅក្នុងលោកា
ព្រមទាំងកញ្ញា ដូចទេពធីតា នាឋានសួគ៌ាល័យ។

២. ស្រស់អើយសែនស្រស់ នាំឲ្យចិត្តប្រុស
ជក់ជាប់ស្រមៃ គួចចិត្តបេតី ប្រាថ្នារូបស្រី
មកជាគូវាសនា។ 

បន្ទរ. កុលាបភ្នំពេញ ក៏មាន ស្អាតល្អប្រៀបបាន
ទេវតា តែចិត្តបង គ្មានបំណងប្រាថ្នា
ដូចប្រាថ្នាចំពោះរូបស្រី។

៣. ក្រអូបអ្វីម្លេះ រៀមបានប្រទះក្នុងគ្រាថ្មីៗ
រៀមសូមថ្នមបី រូមពិសម័យ លុះថ្ងៃអវសាន៕ 


ម៉ាន់ឌេ ម៉ាន់ឌេ


ម៉ាន់ឌេ ម៉ាន់ឌេ

បទភ្លេង ទំនុកច្រៀងដោយ ស៊ីន ស៊ីសាមុត
ច្រៀងដោយ ស៊ីន ស៊ីសាមុត សុះ ម៉ាត់ និង ហាស់ សាឡន

សំបកថាសដើម
១. ម៉ាន់ឌេ ម៉ាន់ឌេ ស្រស់អ្វីម្លេះណា ឱម៉ាន់ឌេ
ថ្ងៃណាឡើយនឹងបានយល់ភក្រ្តា ចិត្តរៀមប្រាថ្នា
ពុំមានពេលទំនេរ។ (២ដង)

២. ប៉ងជាយូរ ប៉ងជាយូរ ប៉ងជាយូរ
ប៉ងជាគូវាសនា សូមអូនមេត្តា ដល់បងផង អាសូរផង
កុំឲ្យរៀមសៅហ្មង ព្រោះបំណងប៉ងយកស្រីជាគូ។

៣. សូមមេត្តាៗ អូនកុំប្រហារ ណាអូនណា
ព្រោះរៀមស្មោះចំពោះកន្និដ្ឋា ទោះបីយ៉ាងណា
ក៏មិនចោលអូនទេ។ (២ដង)

៤. ប៉ងជាយូរ ប៉ងជាយូរ ប៉ងជាយូរ
ប៉ងជាគូវាសនា សូមអូនមេត្តា ដល់បងផង អាសូរផង
កុំឲ្យរៀមសៅហ្មង ព្រោះបំណងប៉ងយកស្រីជាគូ
ប៉ងយកស្រីជាគូ ប៉ងយកស្រីជាគូ៕