កុលាបតូក្យូ
(កូឡាប តូក្យូ)
បទភ្លេង ទំនុកច្រៀងដោយ និង
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. ឱក្រុងតូក្យូ ល្អដូចឋានសួគ៌ នៅក្នុងលោកា
ព្រមទាំងកញ្ញា ដូចទេពធីតា នាឋានសួគ៌ាល័យ។
២. ស្រស់អើយសែនស្រស់ នាំឲ្យចិត្តប្រុស
ជក់ជាប់ស្រមៃ គួចចិត្តបេតី ប្រាថ្នារូបស្រី
មកជាគូវាសនា។
បន្ទរ. កុលាបភ្នំពេញ ក៏មាន ស្អាតល្អប្រៀបបាន
ទេវតា តែចិត្តបង គ្មានបំណងប្រាថ្នា
ដូចប្រាថ្នាចំពោះរូបស្រី។
៣. ក្រអូបអ្វីម្លេះ រៀមបានប្រទះក្នុងគ្រាថ្មីៗ
រៀមសូមថ្នមបី រូមពិសម័យ លុះថ្ងៃអវសាន៕