ដោយក្នុងគោលបំណងចង់អភិរក្សមរតកចំរៀងរបស់ខ្មែរ ខ្ញុំក៏បាននឹកឃើញបង្កើតប្លុកនេះឡើង
ដើម្បីសរសេរបទចំរៀងផ្សេងៗ ដោយដាក់ឈ្មោះរបស់ម្ចាស់បទចំរៀងទាំងនោះ ដែលមានទាំង
អ្នកចំរៀង អ្នកនិពន្ធ ឆ្នាំថត ជាដើម។ អត្ថន័យរបស់បទចំរៀងដែលខ្ញុំបានសរសេរចូល មានបទ
ខ្លះខ្ញុំស្តាប់មិនច្បាស់ ដែលនាំឲ្យមានការខុសឆ្គងពីអត្ថន័យដើម ខ្ញុំរីករាយនឹងទទួលយកការ
កែលម្អពីសំណាក់បងប្អូនខ្មែរទាំងអស់។
បទចំរៀងទាំងអស់នៅក្នុងប្លុកនេះគឺភ្ជាប់ចេញពីវេបសាយខាងក្រៅដូចជា www.chanbokeo.com និងវេបសាយ www.phnompenh.com ។
សូមឧទ្ទិសស្នាដៃដ៏តិចតួចក្នុងការសរសេរនិងចងក្រងប្លុកមរតកចំរៀងនេះទៅដល់អស់លោក
អ្នកចំរៀង កវីនិពន្ធ តន្រ្តីករ និងសិល្បៈករជំនាន់មុនដែលបានបាត់បង់ជីវិត សូមអស់លោក
បានទៅកាន់សុគតិភពកុំបីខាននិងសូមជូនពរដល់អស់លោកទាំងអស់ទាំងអស់ដែល
កំពុងរស់នៅសព្វថ្ងៃនេះ ឲ្យជួបតែពុទ្ធពរទាំងបួនប្រការកុំបីអាក់ខានឡើយ៕
សូមអរគុណ!!!
ហ្វេសប៊ុគអាខោន៖ Hanuman
Youtube Channel: Hanuman