ចំនួនចូលទស្សនា

Ads 468x60px

បងនៅស្នេហ៍អូនដូចថ្ងៃមុនទេ



បងនៅស្នេហ៍អូនដូចថ្ងៃមុនទេ

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ តារា ចោមច័ន្ទ

១. បងនៅស្នេហ៍អូន ដូចថ្ងៃមុនទេបង ម្ដេចជួបម្ដងៗ
បងធ្វើព្រងើយ  ឬមួយក៏បងអស់ចិត្តហើយ មេត្តាបង
ឆ្លើយប្រាប់អូនឲ្យដឹងផង។


២. មើលហ្ន៎ព្រះចន្ទ នៅរះដដែលទេ មើលទឹកទន្លេ
ក៏មិនរីងដែរបង  ប្លែកអ្វីតែស្នេហ៍ប្រែសៅហ្មង ធម្មជាតិ
ទាំងពួង ឆ្ងល់ដូចខ្ញុំឬទេ។


៣. បងនៅស្នេហ៍អូន ឬអស់ស្នេហ៍ហើយ បើអស់
ស្នេហ៍ហើយឆ្លើយទៅព្រលឹង  រឿងអ្វីៗបានជាប្រុសខឹង
រូបអូនបងលែងសម្លឹង អូនតឹងទ្រូងណាស់បងអើយ។


បន្ទរ. ស្ដាយណាស់បើសិន បងបែកពីអូនមែន អូនសែនខូចចិត្ត
អស់មួយជីវិតហើយ តែអូនជឿថាបងមិនភ្លេចឡើយ ពេលភ្លៀង
រួចហើយមេឃគង់ស្រឡះទេ៕



ទាញយក