ចំនួនចូលទស្សនា

Ads 468x60px

រឿងខ្ញុំចប់ហើយ

រឿងខ្ញុំចប់ហើយ

I. រឿងខ្ញុំចប់ហើយនៅឡើយស្រណោះ សល់ពាក្យពិរោះចារលើអក្ខរា
សេកមាសក្សិនក្ស័យដោយដៃចិន្តា ឆាករឿងវាសនាចប់ទាំងទឹកភ្នែក។

II. រឿងគេគគោកគេសោកគេស្តាយ រឿងខ្ញុំពោះម៉ាយយំទួញសង្វែក
រស់ចាំសុរិយាយាងរះថ្ងៃស្អែក ក្រែងបានរំលែកភ្នំទុក្ខទៅខ្លះ។

R. សំណើចទឹកភ្នែកពុះជ្រែកអ្នកផង លាបាត់ដំបងទុកជារឿងចាស់
រឿងស្ទឹងសង្កែជារឿងប្តូរផ្លាស់ នឹកឡើងសែនខ្មាស់ជីវិតខ្លួនឯង។

III. រស់ជាកូនសត្វរស់ព្រាត់គ្រួសារ  រស់ចាំសង្ខារប្រែក្លាយជាផ្សែង
លាស្ទឹងសង្កែជាភពចំបែង ដែលខ្ញុំសូមថ្លែងរឿងខ្ញុំចប់ហើយ... រឿងខ្ញុំចប់ហើយ៕



ទាញយក

- ច្រៀងដោយ     អ៊ិន យ៉េង
- និពន្ធដោយ     ម៉ា ឡៅពី
 -​ បទភ្លេង            ?
- ផលិតកម្ម         ?
- ថតឆ្នាំ               ?