ចំនួនចូលទស្សនា

Ads 468x60px

ថាវរីមាសបង


ថាវរីមាសបង
(ចំរៀងភាពយន្ត រឿងថាវរីមាសបង)

បទភ្លេង ទំនុកច្រៀង និង
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. គូអើយគូគាប់ធ្លាប់រួមវាសនា  ពិដោរដូចក្លិនបូប្ផា 
មិនដែលថ្ងៃណា ក្រៀមស្រពោនបាន  ស្រណោះនឹកអស់
សម្ផស្សកល្យាណ ដៃអើយធ្លាប់អង្អែលប្រាណ
ឥឡូវខានបានស្គាល់ហើយ។

២. ធ្លាប់នៅរួមរស់សាងឈ្មោះឧត្តម ឥឡូវបំភ្លេចទ្រនំ
 ទ្រូងអើយទ្រូងខ្ញុំរងកម្មឥតស្បើយ បេះដូងរីងហួតស្ងួតហែង
អស់ហើយ ព្រោះត្រាណត្រើយ ចិត្តអើយនៅតែអាល័យ។

៣. ពេលញ៉ាំពេលគេងពេលលេងកម្សាន្ត មិនអាចបំភ្លេចបាន
នឹកឡើងព្រួយប្រាណស្ទើរតែក្សិណក្ស័យ ខ្នើយពួកសួររកចរណៃ 
ភួយយំរកម្ចាស់ស្រី ម្ចាស់ថ្លៃព្រាត់ទៅឋានណា។

៤. សូមអូនវិលវិញណាព្រលឹងចិត្ត វិលមករួមក្តីស្នេហ៍ស្និទ្ធ
 កែវអើយអាណិតដល់ចិត្តរៀនរ៉ា    រូបមួយខ្លួនមួយព្រួយអន្ទះសារ
 គេងចាំទទួលស្នេហា ថ្ងៃណានិងបានជួបអើយ៕

ពោល៖ ថាវរីមាសបង ថាវរីមាសបង វិលវិញណាអូន
វិលវិញណាអូន........