ចំនួនចូលទស្សនា

Ads 468x60px

ចង់បំភ្លេចដែរ


ចង់បំភ្លេចដែរ
(ដឹងដែរ)

បទភ្លេងបរទេស ទំនុកច្រៀង
និងច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ដឹង​ដែរ ​ថា​មិន​ត្រូវ​ស្រលាញ់​អូន​ទេ ហេតុ​អ្វី​បាន​ជា​
ចិត្ត​ជាប់​មាន​និស្ស័យ បង​ខំ​កាត់​ចិត្ត បំភ្លេច​ទាំង​ក្ដី​អាល័យ 
ប៉ុន្តែ​ចិត្ត​នៅ​ស្រមៃ​ឃើញ​អូន។

២. ដឹង​ដែរ​ ថា​បង​មិន​ត្រូវ​នឹក​អូន​ឡើយ ហេតុ​អ្វី​បាន​ជា
​ដួង​ចិត្ត​ក្រៀម​ស្រពោន ចេះ​តែ​រឭក នឹក​​អូន​គ្មាន​ពេល​រសាយ 
ខ្វល់​ខ្វាយ មិន​ចង់​ឃ្លាត​កាយ​ឡើយ​ណា។

. នឹក​សម្ដី​ផ្អែម​ពិរោះ ឈ្មោះ​ថា​ឱសថ​ស្នេហា 
ចាក់​ដោត​ឱរា ផ្សា​ក្ដៅ​ក្រហាយ ឱ្យ​ស្រណោះ​មិន​អស់​ស្ដាយ 
ព្រោះ​កាយ ​ធ្លាប់​ត្រកងពៅ​​អើយ​ពៅ​បង គួរ​អាសូរ​ចិត្ត។

បន្ទរ. រឿង​រ៉ាវ​​អាក្រក់​ និង​ល្អ​កន្លង​ទៅ នៅ​តែ​ឲ្យ​នឹក​
យប់​ព្រឹក​ជាប់​ជា​និច្ច រាល់​ពេល​សុបិន រួម​ប្រាណ​មិន​ខាន
​ស្នេហ៍​ស្និទ្ធ ជាតិ​នេះ​បើ​​គិត​​គឺ​​មាន​តែ​អូន។