ចំនួនចូលទស្សនា

Ads 468x60px

ឯណាទៅឋានសួគ៌


ឯណាទៅឋានសួគ៌

បទភ្លេង ទំនុកច្រៀងដោយ វ៉ោយ ហូរ
ច្រៀង ដោយ ស៊ីន ស៊ីសាមុត
ពោល៖ ឯណាទៅឋានសួគ៌? (ពោលដោយ ហួសមាស)
១. នៅលើថ្ពាល់ លើភ្នែកលើទ្រូងស្នេហ៍ អូនដឹងទេ
នេះជាឋានសួគ៌យើង ធ្វើចាបភ្លើងមិនខ្លាចភ្លើង ភ្លើងស្នេហ៍
មិនក្តៅទេស្ងួន ត្រជាក់ណាស់ស្ងួនព្រលឹង។
២. បងនឹកស្មាន តែឋានសួគ៌នៅឆ្ងាយ ឆ្ងាយឯណា
នៅជិតបង្កើយ មួយជីវិតស្គាល់ឋានសួគ៌ហើយ
នរកនៃចិត្តក្បត់អើយ កុំឱ្យខ្ញុំជួប។
បន្ទរ. អូនថែពន្លឺស្នេហា ចិត្តនិងចិត្តជឿគ្នា ពុំក្បត់គ្នា
ងាយៗ ខ្លាចគេនិយាយ សើចពេបជ្រាយឡកឡឺយ
ដៀលស្នេហាយើង។
៣. គេងកើយទ្រូង បងមកព្រលឹង មួយយប់ហ្នឹង
យើងនៅទល់ភ្លឺ អត់ងងុយបើស្អែកឡើងឈឺ 
បងជាអ្នកថែជំងឺ ថ្នមអូនផ្ទាល់ដៃ។


ទាញយក