ចំនួនចូលទស្សនា

Ads 468x60px

បក្សាស្លាបដែក


បក្សាស្លាបដែក

បទភ្លេង ទំនុកច្រៀងដោយ វ៉ោយ ហូរ
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. មើលរៀមរ៉ាសង្ហារទេអូន បងអាចជូន
អូនហើរលើមេឃ បងជាអ្នកបើក បក្សាស្លាបដែក
នៅលើមេឃមានតែបងទេ។

២. ចង់ទៅណាបងជូនទៅភ្លាម ចង់ទៅរាម
ឬក៏កោះកុង ឬកំពង់សោម រឺតាកែវក្រុង
ឬមួយក៏ចង់ទៅបាត់ដំបង។


៣. បងមិនខ្លាចទេ ខ្យល់ព្យុះភ្លៀង បងហោះ
ហើរច្រៀង បំពេរវេហាស៍ បងខ្លាចតែអូនទេជីវា
ខ្លាចអូនថាមិនមេត្តាបង។

៤. ឆ្លើយមួយមាត់មកណាពិសី ថាប្រណី
បងទៅនួនល្អង រៀមចាំយូរហើយ ណាស្នេហ៍ស្នង
កុំឆ្លើយអោយបង អស់សង្ឃឹមណា៕