ចំនួនចូលទស្សនា

Ads 468x60px

សំបុត្រជាវិញ្ញាណស្នេហា


សំបុត្រជាវិញ្ញាណស្នេហា

១. យូរខែយូរឆ្នាំមកហើយ បងបានសន្យា 
ប្អូនខ្លោចផ្សា ឃើញប្រុសថ្លៃធ្វើព្រងើយ។


២. រាត្រីប្អូនគេងយល់សប្តិ បងមានគូថ្មី
ប្អូនអាល័យថ្លៃពេកណាស់ ប្អូនគេងពុំលក់។

បន្ទរ. សំបុត្រ វិញ្ញាណស្នេហា ឆ្លាក់ក្នុងឱរាថាយើង
បានជួបគ្នា ទៅអនាគត ឥឡូវប្រែជារលត់ មិនឮដំណឹង។

៣. សត្វចាបហើរចុះហើរឡើង ធ្វើប្ញកសង្ហារ 
ចិត្តសាវាចាកចេញចោល ពីទ្រនំចាស់៕

និពន្ធដោយ ម្ចាស់វីយូឡុងទិព្វ ហាស់ សាឡន
ច្រៀងដោយអ្នកម្នៀង សៀង ឌី

(បទនេះប្រហែលជាបាត់បង់ហើយ)