ចំនួនចូលទស្សនា

Ads 468x60px

ទឹកភ្នែកម្តាយខ្ញុំ


ទឹកភ្នែកម្តាយខ្ញុំ

បទភ្លេង..... ទំនុកច្រៀង....
ច្រៀងដោយ សុះ ម៉ាត់


ពោល៖ ម៉ែ....... ម៉ែ!!!!!!!!!!
១. កូនស្រែករកម៉ែអើយ យល់តែទឹកភ្នែកអើយ 
ពេលនេះកូនបែកម៉ែយំយ៉ាងណា ឃើញព្រលឹងម៉ែ 
ហើរតាមបុត្រា រូបកាយសង្ខារជាប់នៅក្នុងឃុំ។

២. កូនគេមានឪអើយ គេនៅជិតម៉ែអើយ 
ពេលគេងថ្នមថែលួងមិនឲ្យយំ តែចម្លែកណាស់ 
ចិត្តដូចឪខ្ញុំ ចោលម៉ែឲ្យយំ ក្បត់មានស្រីថ្មី។

៣. ទឹកភ្នែកម្តាយខ្ញុំ យំដង្ហោយហៅ ព្រោះឪឈាមខ្មៅ
ក្បត់ស្នេហ៍ភក្តី វាយធ្វើបាបកូន ភ្លេចឈាមនិស្ស័យ
ថ្ងៃមុនថ្នមបី ថ្ងៃថ្មីព្រាត់គ្នា។

៤. ម៉ែរស់ក្នុងគុក ឱបទុក្ខរាល់ថ្ងៃអើយ ឪឱបស្រីថ្មី
ភ្លេចអស់បុត្រភ្ងាតើថ្ងៃណាទៅ ទើបម៉ែផុតពៀរ 
ផុតកម្មវេរា វិលជួបគ្រួសារ៕
ម៉ែ!! ម៉ែ!!!