ចំនួនចូលទស្សនា

Ads 468x60px

ឈប់ស្រលាញ់អូនទៅ


ឈប់ស្រលាញ់អូនទៅ
(ចំរៀងភាពយន្តក្នុងរឿង ឈប់ស្រលាញ់អូនទៅ)

បទភ្លេង ទំនុកច្រៀងដោយ អ៊ុំ ដរ៉ា
ច្រៀងដោយ រស់ សេរីសុទ្ធា ថតឆ្នាំ ១៩៧៤

១.    ឈប់ស្រលាញ់អូនទៅ បើពេលឥឡូវពិបាករស់នៅ
ជាមួយគ្នាផង​ ឈប់ស្រលាញ់គ្នា គឺអស់កម្មពៀរព្រោះអស់ចំណង
ពាក្យពេចន៍អូនបង គួរឈប់សាសងហើយផ្តាច់និស្ស័យ។

២.    ឈប់ស្រលាញ់អូនទៅ ឈប់ពេលឥឡូវ នឹងទើបអូននៅ
ស្រលាញ់ប្រុសថ្លៃ ព្រោះក្តីស្នេហា ខ្វះការស្មោះត្រង់ក៏អស់តម្លៃ
នៅស្នេហ៍ធ្វើអីបើរឿងអប្រីយ៍កើតពីស្នេហា។

បន្ទរ.    ពិភពលោកិយ ចែងចាំងរស្មីឱបទុកអំពល់ យល់តែកង្វល់
ច្របូកច្របល់ច្រណែនប្ញស្យា រឿងរ៉ាវពាក្យពិត មិនដែលចូលចិត្ត
សាសងវា ចាឯរឿងស្នេហានឹកឡើងកាលណាអ័ព្ទអស់សេរី។

៣.    ឈប់ស្រលាញ់អូនចុះ ទុកឲ្យអូនរស់ក្នុងនាមមានឈ្មោះ
ថាមានសេរី  មានសេរីភាព ប្រៀបថ្លាគំនិតជីវិតទាសី
អូនមានរស្មីលុះណាប្រុសថ្លៃឈប់ស្រលាញ់អូន។

ពោល៖  ឈប់ស្រលាញ់អូន..... ឈប់ស្រលាញ់អូន.......
ឈប់ស្រលាញ់អូនទៅ៕