ចំនួនចូលទស្សនា

Ads 468x60px

ពេលមេឃស្រទំ


ពេលមេឃស្រទំ

បទភ្លេង ទំនុកច្រៀងដោយ ពៅ ស៊ីផូ
ច្រៀងដោយ រស់ សេរីសុទ្ធា ថតឆ្នាំ ១៩៧៣

១.    ពេលមេឃស្រទុំ អូនយំស្រណោះ ដួងចិត្តក្រៀមក្រោះ
អស់ហើយសេចក្តីសង្ឃឹម ព្រិលអស់កែវភ្នែក ដូចភ្លៀងរលឹម
ចន្ទក៏លែងញញឹម ដូចគ្រាដើមទៀតឡើយ។

២.    ចន្ទអើយដឹងទេតើមកពីអ្វី បានជារូបស្រី
បីដូចជាទូកគ្មានត្រើយ កាលអូនសួរបងៗក៏មិនឆ្លើយ
គ្មានអ្នកណាមួយឡើយ អាចឆ្លើយនិងអូនបាន។

៣.    ដួងចិត្តហ្មងសៅ រស់នៅកំព្រា ស្នេហាឥតមាន
ជម្រកមានឋាន ស្រវ៉ាចាប់អ្វីក៏ចាប់មិនបាន
ឃើញអ្វីៗក៏ជាការស្មាន​ ក្នុងស្ថានដែលគ្មានរស្មី។

បន្ទរ.    ដឹងហើយថាអូនជាស្រីអភ័ព្វ រស់សម្រាប់ស្លាប់
 ដូចចិត្តដែលឥតប្រណី ឋានសួគ៌ងងឹតឋានចិត្តអប្រីយ៍
ឋានស្នេហ៍អវចីយ៍សម្រាប់ស្រីដូចខ្ញុំ៕