ចំនួនចូលទស្សនា

Ads 468x60px

ស្គាល់រសជាតិស្នេហ៍


ស្គាល់រសជាតិស្នេហ៍

បទភ្លេង ទំនុកច្រៀងដោយ ពៅ ស៊ីផូ
ច្រៀងដោយ រស់ សេរីសុទ្ធា
ថតឆ្នាំ ១៩៧៤

១. ស្គាល់រសស្នេហ៍ នៅគ្រាស្រលាញ់ ស្រលាញ់ៗ
ចិត្តស្រីចុះចាញ់ជាឈ្លើយ ស្រីលះបង់គ្មានសល់អ្វីឡើយ
ពេលប្រុសថ្នាក់កៀកកើយបងជាខ្នើយជីវិត។

២. ស្គាល់រសស្នេហ៍ នៅគ្រាបងថ្នម បងថ្នមៗ លួងលោម
បីបមអោបរឹត ទោះផែនដីផ្ទៃមេឃងងឹត ក៏នៅមានពន្លឺចិត្ត
ដែលប្រឌិតចេញពីស្នេហ៍ស្រី។

បន្ទរ. ចង់តែស្តាប់ពាក្យផ្អែម ផ្អែមពីរោះដូចជាតន្ត្រី
ដូចតារា រះត្រៀបត្រាចោលរស្មី ជាសម្ផស្សសម្រាប់រាត្រី
ដែលចិត្តស្រីស្គាល់រសជាតិស្នេហ៍។   

៣. អូនសូមស្នេហ៍ស្នេហ៍មួយជីវិត ជីវិតៗ
បើពិតជាមិនគេចកែ គ្រាដំបូងអូនស្គាល់រសស្នេហ៍
អូនខំថ្នាក់ថ្មមខំថែមិនឲ្យស្នេហ៍ស្រពោនវិញឡើយ៕