ចំនួនចូលទស្សនា

Ads 468x60px

លួចស្នេហ៍ដួងចន្ទ

 លួចស្នេហ៍ដួងចន្ទ

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ រស់ សេរីសុទ្ធា

១.    ចន្ទអើយ រះ​សែន​ល្អ​ម្ល៉េះ​ទេ ប៉ុន្តែ​មាស​មេ
​អ្នក​នៅ​សែន​ឆ្ងាយ ថ្ងៃ​ណា​បាន​នែប​និត្យ​កាយ
បើ​នៅ​ឆ្ងាយ ឈោង​មិន​ដល់។

២.    ខ្ពស់​អើយ អើយ​សែន​ខ្ពស់​ម្ល៉េះ​ណា
ពន្លឺ​ភ្លឺ​ថ្លា​គួរ​ឲ្យ​ចាប់​ចិត្ត បើ​សិន​ខ្ញុំ​ជា​គូ​ពិត
នាំ​ដួង​ចិត្ត​ ខ្ញុំ​ទៅ​ជា​មួយ​ផង។

បន្ទរ.    តើ​អ្នក​ដឹង​ទេ ខ្ញុំ​លួច​ស្នេហ៍​យូរ​ហើយ ម្ដេច​ឡើយ
បាន​ជា​អ្នក​​រះ​ធ្វើ​ព្រងើយ ចន្ទ​អើយ សូម​មេត្តា​ខ្ញុំ​ផង
ស្នេហ៍​ស្នង ស្ងាត់​សូន្យ​ឈឹង។

៣.    ហេតុអ្វី បាន​ថ្លៃ​ឆ្មើង​ម្ល៉េះ​ទេ អាង​តែ​អ្នក​ល្អ​
លើស​គេ​ក្នុង​លោក ទុក​ឲ្យ​ខ្ញុំ​នៅ​សោយសោក
បំភ្លឺ​លោក ទុក​ឲ្យ​ខ្ញុំ​ក្រៀម​ក្រំ៕