ចំនួនចូលទស្សនា

Ads 468x60px

តាមតែវាសនា


តាមតែវាសនា

បទភ្លេង ទំនុកច្រៀងដោយ ពៅ ស៊ីផូ
ច្រៀងដោយ រស់ សេរីសុទ្ធា

១. រស់នៅសព្វថ្ងៃតាមតែវាសនា អ្វីដែលប្រាថ្នា
ក៏ឈោងមិនដល់ ជីវិតដូចឥតរស្មី​ ពោរពេញកង្វល់
នេះហើយគឺផលស្នេហាខកខាន។

២. រស់នៅសព្វថ្ងៃអស់ក្តីសង្ឃឹម ដូចមេឃរលឹម
ទុក្ខព្រួយគ្មានស្រាន្ត អារម្មណ៍វិលវល់ព្រោះស្នេហ៍
ស្ទើរទ្រំមិនបាន បើសិនក្ស័យប្រាណ ទើបផុតកម្មពៀរ។

បន្ទរ. ដួងចិត្តសៅហ្មង ព្រោះចំណងស្នេហ៍
នៅរងចាំតែវាសនា រាប់ថ្ងៃរាប់ខែរាប់ឆ្នាំចិត្តនៅសច្ចា
អូនស៊ូបូជាដួងចិត្តជូនបង។

៣. ជើងមេឃវែងឆ្ងាយ ឆ្ងាយដាច់អាល័យ ស្នេហ៍អស់
និស្ស័យរុះរោយលំអង រស្មីជីវិតអូនថយ ថយបន្តិចម្តង
គ្មានអ្វីអាចឆ្លងឲ្យផុតកម្មពៀរ៕