ចំនួនចូលទស្សនា

Ads 468x60px

សាយ័ណ្ហក្រោយផ្នូរ

  
សាយ័ណ្ហក្រោយផ្នូរ

បទភ្លេង ទំនុកច្រៀងដោយ គង្គ ប៊ុនឈឿន
ច្រៀងដោយ រស់ សេរីសុទ្ធា
ថតឆ្នាំ ១៩៧៤

១.    ព្រះរៀមចូលកោដិបញ្ឆោតសិតា ឆាកល្ខោន
ស្នេហាលាងស្នាមទឹកភ្នែក សូផាតព្រាត់ស្នេហ៍ដួងខែកំសត់
ព្រាត់ពីជើងមេឃ អំពិលអំពែកព្រាត់ពន្លឺផ្កាយ។

២.    បណ្តាំស្ទឹងខៀវ សាយដៀវដាច់ខ្សែ ទំនួញទ្រខ្មែរ
ទឹកភ្នែកលាយបាយ ហាស្លាក់ខ្ជាក់ស្លែងដូចខ្លែងដាច់ខ្សែ
រសាត់បាត់ឆ្ងាយបេះដូងត្រូវខ្នាយកាយត្រូវព្រួញព្រាន។

៣.    រឿងបី្តកំសត់គួរកត់គួរចាំ ប្រពន្ធចិត្តប្រាំ
ក្រញាំតណ្ហាសាមាន្យ  ទឹកឡើងគង់ស្រកពស់គង់
សកបាន តែរូបកល្យាណចែកឋានទៅហើយ។

៤.    លាភ្នំបាណន់សាយ័ណ្ហក្រោយផ្នូរ លោហិតស្រក់ហូរ
លើផ្នូរត្រាណត្រើយ ជាតិនេះឃើញតែសាសព្ទដួងចិត្ត
ផ្តិតជាប់ខ្នល់ខ្នើយ ជាតិក្រោយសូមចិត្តនាងកុំសាវ៉ា៕

(ច្រៀងពីរដង)