ចំនួនចូលទស្សនា

Ads 468x60px

ប្រវត្តិស្នេហ៍កម្ម


ប្រវត្តិស្នេហ៍កម្ម

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ រស់ សេរីសុទ្ធា

១. ខ្ញុំ ​ចង់​តែ​រត់​ឲ្យ​ផុត​ទ្វីប​លោក លាង​ក្ដី​សោយ​សោក
បេះដូង​គ្រាំ​ក្រៀម ព្រោះប្ដី​ចិត្ត​ចើក​ឲ្យ​ខ្ញុំ​ចុក​ឈាម
ខ្ញុំ​ព្រាត់​ក្នុង​នាម ភក្ដី​ស្នេហា។

២. ខ្ញុំ ​ខំ​ស្រែក​ច្រៀង​ប្រវត្តិ​ស្នេហ៍​កម្ម បំពេរ​ផ្ដែ​ផ្ដាំ
តាម​ខ្សែ​ជល​សារ សមុទ្រ​ធំ​ធេង​អូនរែង​ទុក្ខា
ដូច​​ចិត្ត​សាវា មិន​ស្កប់​នឹង​ស្នេហ៍។

បន្ទរ. ទុំ​ទាវ​រឿង​ចាស់ ខ្ញុំ​ខ្មាស់​អនេក ស្នេហ៍​​ខ្ញុំ​រឿង​ប្លែក
ប្ដី​ចិត្ត​ប្រួល​ប្រែ ជឿ​តាម​ហោរ៉ា ថា​ខុស​ឆ្នាំ​ខែ
ជឿ​តាម​ពាក្យ​ម៉ែ ឆ្លើយ​ថា​គូ​កម្ម។

៣. ខ្ញុំ​ច្រៀង​រៀប​រាប់ ​រឿង​អភ័ព្វ​ស្នេហ៍ រឿង​ប្រុស​គេច​កែ
បំភ្លេច​បណ្ដាំ ស្រឡាញ់​ស្រី​ក្មេង លួច​លាក់​ច្រើន​ឆ្នាំ
ប្រវត្តិ​ស្នេហ៍​កម្ម បាន​ប្ដី​ចិត្ត​ចើក៕