ចំនួនចូលទស្សនា

Ads 468x60px

ស្ទឹងស្លាគូ

      ស្ទឹងស្លាគូ

I.    ទឹកស្ទឹងស្លាគូហូរលាច្រាំងទៅ    ចោលរូបស្រីនៅតែឯងឯកា
    ទឹកភ្នែកហូរលាយនិងព្រះគង្គា    ផ្ងើទៅសង្សាដែលឃ្លាតទៅឆ្ងាយ។

II.    ធម្មជាតិមាត់ស្ទឹងទន្ទឹងប្រុសបង    ដែលជាគូរគ្រងផ្ងើចិត្តផ្ងើកាយ
    ធ្លាប់ងូតទឹកស្ទឹងរត់លេងសប្បាយ    អូនសែនស្តាយកាយក្លិនខ្លួនសង្សា។

R.    បងអើយនេះហើយដងស្ទឹងកំសត់    រាល់ថ្ងៃយើងបានណាត់មកជួបគ្នា
    ពេលនេះមិនឃើញយល់តែគង្គា    ចាំងរស្មីថ្លាឲ្យអូនខ្លោចចិត្ត។

III.    ឱដងស្ទឹងកំសត់ហូរកាត់វាលស្រែ    រនោចចុងខែទាបខ្មៅងងឹត
    ស្ទឹងស្លាគូជាសាក្សីជីវិត        សូមជួយអាណិតដល់ស្នេហ៍ខ្ញុំផង៕



- ច្រៀងដោយ     ព្រំ យិតថូ
- និពន្ធដោយ      ?
-​ បទភ្លេង            ?
- ផលិតកម្ម         ?
- ថតឆ្នាំ               ?