ចំនួនចូលទស្សនា

Ads 468x60px

ណារីនឹមនួន


ណារីនឹមនួន

បទភ្លេង ទំនុកច្រៀងដោយ ឯល ប៊ុនណា
ច្រៀងដោយ ស៊ីន ស៊ីសាមុត ថតឆ្នាំ ១៩៧៣

១. ឱណារី​នឹមនួន ​អូន​ល្អ​ណាស់​ណា​ស្ងួន ពួន​នឹង​បង​ដល់​ណា​​
    អូន​ស្រស់​ណាស់ ​ស្រស់​លើស​បុប្ផា ទាំង​ឫកពា​ពុំងា​សម​ឥត​ទាស់​។​
    សំណាង​បង​បាន ជួប​នឹង​ឆោម​កែវ​ស្រស់ ឃើញ​ភ្លាម​ចិត្ត​រៀម​ស្មោះ
    បាន​ស្គាល់​ទាំង​ឈ្មោះ​ពីរោះ​ជាប់​ចិត្ត គេង​គិត​រាល់​ថ្ងៃ​ស្រមៃ​ជានិច្ច​។​
កុំ​បំភ្លេច​ឱ្យ​រៀម​បង​កំព្រា​។​

២. ឱ​ណារី​មាស​ស្នេហ៍ ​តើ​អូន​ដឹង​ខ្លួន​ទេ ​ថា​រៀម​ស្នេហ៍​ជីវា
ជាតិ​នេះ​បង​សូម​​ផ្សង​សច្ចា ​ជួប​ស្នេហា​ៗលើ​នួន​នាង  
ដើម្បី​ស្ងួន​អូន​អើយ​បង​ខំ​ស្រែក​ច្រៀង​ ឱ​សំនៀង​ដ៏​ស្មោះ​អស់​ពី​ដួង​ចិត្ត
ស្នេហ៍​ពិត​លើ​ស្រី​ ឥតបី​ប្រួលប្រែ​គេចកែ​សាវា ​ចោល​ស្នេហា​ឱ្យ​រងា​៕

(ច្រៀង​ពីរ​ដង​)