ចំនួនចូលទស្សនា

Ads 468x60px

អានី [​ស៊ីន ស៊ីសាមុត]

 អានី

ពោល៖ អានី ខ្ញុំ​​នឹង​ច្រៀង​ចម្រៀង​នេះ​​ដើម្បី​អ្នក

I.    អានី រាត្រី​ដែល​​រៀម​​បាន​ជួប​ថ្លៃ    រាត្រី ដែល​នាំ​មក​នូវ​ក្ដីវិបត្តិ
    ញាប់​ញ័រ​ក្នុង​ចិត្ត ដែល​រូប​ស្រី​មិន​គិត    អាណិត​ដល់​រូប​ខ្ញុំ​លួច​សម្លឹង​អ្នក។

II.    អានី ពេល​ស្រី​រាំ ខ្ញុំ​ពាំ​ទុក្ខ​ព្រួយ    ខ្លួន​មួយ ទ្រូង​រែង​ព្រួយ ក្រៀម​ក្រំ​ខ្លោច​ផ្សា
    យ៉ាង​ណា​ប្រាថ្នា សូម​តែ​ចិត្ត​ភក្ដី    បើ​ស្រី​មិន​បេតី​សូម​ស្រី​មេត្តា។

R.    ខ្ញុំ​ឈរ​កៀន​លួច​គន់​ភក្ត្រា    ដូច​​ឃើញ​​តារា​ដែល​រះ​សែន​ឆ្ងាយ
    ចិត្ត​រៀម​នៅ នឹក​ស្ដាយ​ដល់​កាយ​ស្រី    ថ្លៃ​មិន​ប្រណី​បេះដូង​កំព្រ។

III.    អូ អូ! អានី រឿង​អ្វី​ទៀត​ខ្ញុំ​បំភ្លេច​បាន    កល្យាណ បំភ្លេច​មិន​បាន​ដោយ​​រឿង​ហេតុ​អ្វី
    សូម​ស្រី​ជួយ​ឆ្លើយ នូវ​ចម្លើយ​យ៉ាង​ខ្លី    បើ​ថ្លៃ​មិន​បេតី សូម​ស្រី​មេត្តា។

ពោល៖     អានី ពេល​ស្រី​រាំ​ខ្ញុំ​​ពាំ​ទុក្ខ​ព្រួយ    ខ្លួន​មួយ ទ្រូង​រែង​​ព្រួយ​ក្រៀម​ក្រំ​ខ្លោច​ផ្សា
    យ៉ាង​ណា ប្រាថ្នា​សូម​តែ​ចិត្ត​ភក្ដី    បើ​ថ្លៃ​មិន​បេតី សូម​ស្រី​មេត្តា៕
(ច្រៀងវគ្គ R)

ពោល៖    អានី សូម​ស្រី​កុំ​ជិន​ណាយ​នឹង​រូប​បង​ឲ្យ​សោះ។




- ច្រៀងដោយ     ស៊ីន ស៊ីសាមុត  (បទដើមច្រៀងដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សេរីវុឌ្ឍ)
- និពន្ធដោយ      ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ប៉ាណារ៉ា សេរីវុឌ្ឍ
-​ បទភ្លេង            ?
- ផលិតកម្ម         ?
- ថតឆ្នាំ               ?