ចំនួនចូលទស្សនា

Ads 468x60px

យូរឆ្នាំដែលចាំអូន


យូរឆ្នាំដែលចាំអូន

ទំនុកច្រៀង ស៊ីវ សុន បទភ្លេង ម៉ក់ ឈួន
ច្រៀងដោយ ស៊ីន ស៊ីសាមុត ដឹកនាំភ្លេង
ដោយ ម៉ក់ ឈួន

១.     រៀមចង់ជួបចរចា រៀបរាប់ប្រាប់អូនថា ស្នេហា
បងស្មោះលើស្រី សូមមេត្តាត្រាប្រណី ដល់ចិត្ត
ដែលលបបេតីលើពិសីជាច្រើនខែឆ្នាំ។

២.    អូនដឹងទេពៅអើយ​ សព្វថ្ងៃបងគេងព្រួយ ខ្លួនមួយ
យល់តែក្រៀមក្រម ខ្យល់បកមកនាំយកអារម្មណ៍
រាល់ថ្ងៃរស់ឥតទ្រនំ ទ្រូងរណ្តំក្រៀមក្រមខ្លោចផ្សា។

បន្ទរ.    សូមឆ្លើយប្រាប់ផង ឆ្លើយមកនួនល្អង
ឲ្យបងអស់ក្តីសង្កា កុំឲ្យបងទុក្ខា សូមអូនឆ្លើយ
ប្រាប់ថា ស្នេហាមួយម៉ាត់មកថ្លៃ។

៣.    នេះជាគ្រាបញ្ចប់ សូមអូនឆ្លើយប្រញ៉ាប់  ប្រញ៉ាប់
ប្រាប់មកពិសី ស្ម័គ្រមិនស្ម័គ្រក៏សូមស្រដី កុំឲ្យបងព្រួយរីងរៃ
ដោយសារស្រីមិនព្រមឆ្លើយបង៕