ចំនួនចូលទស្សនា

Ads 468x60px

ថ្ងៃណាមេឃស្រលះ


ថ្ងៃណាមេឃស្រលះ

បទភ្លេង ទំនុកច្រៀង និង
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១.    វស្សាដល់ហើយ ម្តេចឡើយមិនភ្លៀង ធម្មជាតិស្រែកច្រៀង
សំនៀងក្រៀមក្រោះ ទឹកស្ទឹងបឹងបួរ រីងស្ងួតហួតអស់
 តើឲ្យទ្រំារស់ រស់របៀបណា។

២.    បើរដូវប្រាំងរីងរាំងទៅហើយ ឥឡូវម្តេចឡើយឲ្យទ្រូងទុក្ខា
    រដូវប្រាំងផុតសង្ឃឹមវស្សា សង្ឃឹមចិន្តានឹងបានរីករាយ។

៣.    តើដល់ទៅថ្ងៃណាៗៗ ផ្កាអើយផ្កានឹងរីកស្គុះស្គាយ
    បើជាគូរៗមកពីនាយ ខ្ញុំសូមផ្តាំតាមព្រះពាយ
ថាយប់ថ្ងៃនឹកស្រីណាស់។

បន្ទរ.    រូបបងស្គាំងស្គមក៏ព្រោះតែស្នេហ៍ ទុក្ខព្រួយឥតល្អែ
ខ្លាចស្នេហ៍ក្រឡាស់ ពៅអើយពៅបង បងស្នេហ៍ពៅណាស់
ដល់មេឃស្រលះសូមជួបពៅអើយ៕