ចំនួនចូលទស្សនា

Ads 468x60px

អនុស្សាវរីយ៍កាលវ័យកុមារ


អនុស្សាវរីយ៍កាលវ័យកុមារ
(​ស្រមៃកាលវ័យកុមារ​)

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ នី សាលឿន

១. ស្រមៃកាលវ័យនៅកុមារ បងនិងតូចជីវា
កាន់ដៃគ្នារត់ត្រសង ក្រោមភ្លៀងផ្គរគ្រហ៊ឹមឆ្លើយឆ្លង
អូនកើបដីឲ្យបងលុញគរពូនផ្ទះឲ្យម៉ុម។

២. ឆ្នាំថ្មីស្រីប្រែវ័យជំទង់ ម៉ែហាមឃាត់នួនល្អង ឲ្យបង
ខានលេងជួបជុំ បីឆ្នាំចៃដន្យវាសនាខ្ញុំ ជួបស្រីពេញវ័យ
ក្រមុំ ល្អសមរកប្រៀបពុំបាន។

បន្ទរ. កែវភ្នែកអើយរកកល់ស្រវាំង ញាប់ញ័រ
ភាន់ភាំងដូចចាញ់សម្រស់កល្យាណ រាងរាវមួលក្លំសើចត្រឹម
ឲ្យភ្លឹកវិញ្ញាណ ចង់ស្តីតែស្តីមិនបានប្រាណអើយម្តេចខុសពីមុន។

៣. កន្និថាចោលភ័ក្ត្រាអឹមអៀន ហើយដើរគេចហួស
ប្រាណទុកឲ្យបងតាមគយគន់ ក្នុងចិត្តស្តាយសែនស្តាយ
ពេកពន់ ធ្វើម្តេចបានស្និទ្ធនិងអូនប្រលោមដូចពីកុមារ។