ចំនួនចូលទស្សនា

Ads 468x60px

ទឹកភ្នែករំចង់


ទឹកភ្នែករំចង់ 
(ចំរៀងភាពយន្តក្នុងរឿង វិលវិញណាបង)

បទភ្លេង ទំនុកច្រៀង និង
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១.    អាសូររំចង់បាត់បង់ស្វាមី ព្រាត់ពីដួងហប្ញទ័យ
ឲ្យស្រីចំបែងឯកា គេវាយដំបង្ខំឥតក្តីមេត្តា
ឱរំចង់បុប្ផាទ្រំាខ្លោចផ្សារីងរៃ។

២.    មិនត្រឹមខ្លោផ្សាតែកាកាយ  ភារៈនាងជាម្តាយ
ពរបុត្រឆោមឆាយ ក្នុងផ្ទៃនាងត្អូញថាអស់ឱស្វាមី
បានដឹងដែរឬអីទុក្ខស្ទើរក្ស័យរបស់ខ្ញុំ។

៣.    នៅក្នុងគ្រាដ៏សែនទារុណ បើសិននាងបាន
រូបប្រុសប្រាណ មករួមមនោរម្យ ប្រហែលជាកើតក្តីសុខុម  
ព្រោះបានជួបជុំប្តីកំពូលដួងចិត្ត។

បន្ទរ.    លើកហត្ថបួងសួងសូមអស់ទេវតា សូមលោកជួយមេត្តា
ដឹកនាំវាសនាឲ្យបានជួបជិត និងគូរគាប់ជាប់អស់មួយជីវិត
បានរួមក្តីស្នេហ៍ស្និទ្ធលុះដល់គ្រាអវសាន្ត៕