ចំនួនចូលទស្សនា

Ads 468x60px

ម្លប់ពោធិបាក់ខែង


ម្លប់ពោធិបាក់ខែង

បទភ្លេង ឯល ប៊ុនណា ទំនុកច្រៀង ថាច់ ប៊ុនរឿន?
ច្រៀងដោយ ស៊ីន ស៊ីសាមុត ថតឆ្នាំ ១៩៧៣

១. សែននឹកស្រណោះ មិនអស់អាល័យ ស្នេហាចរណៃ
ហើយនិងរូបបង ចំណីមួយម៉ាត់មិនដែលរំលង
បញ្ចុកនួនល្អងតាំងពីនៅក្មេងវ័យ។

២. ម្លប់ពោធិបាក់ខែង អូនកើយទ្រូងបង ពាក្យពេចន៍សាសង
ថាស្មោះលុះក្ស័យ អនិច្ចាស្នេហ៍និរាសហើយថ្លៃ
យប់ថ្ងៃនឹកស្រីអួលណែនឱរា។

បន្ទរ. ដឹងហើយឮហើយម្តេចឡើយបំបែក ចិត្តខ្មៅដូចក្អែក
មេបាប្ញស្យា អាងប្រពៃណីចាប់កូនរៀបការ
បាចពរផ្កាស្លាបាំងភ្នែកប្រុសថ្មី។

៣. ដើមពោធ៍បាក់ខែង ចារឈ្មោះអូនបង ព្រោះស្នេហ៍កន្លង
បងហើយនិងស្រី ស្នេហ៍អូនស្នេហ៍បងត្រូវគេប្រល័យ
ជាតិនេះជាតិថ្មីបងនៅតែស្នេហ៍។