ចំនួនចូលទស្សនា

Ads 468x60px

ទេពធីតាក្នុងសុបិន


ទេពធីតាក្នុងសុបិន

បទភ្លេង ទំនុកច្រៀងដោយ ពៅ ស៊ីផូ
ច្រៀងដោយ ស៊ីន ស៊ីសាមុត ថតឆ្នាំ ១៩៧៣

១.    យប់នេះដួងចន្ទចែងចាំង រស្មីចំលែក
ធម្មជាតិ ក៏ប្លែកខុសពីធម្មតា ជំនោរបក់មកក្រអូបក្លិនផ្កា
       ថ្នាក់ថ្មមដល់ដួងចិន្តា  ​​ដោយហត្ថាទន់ត្រជាក់។

២.    យប់នេះគឺយប់ដែលរៀមមានភ័ព្វវា សនា
ជួបទេពធីតាដែលចិត្តជំពាក់  បើកភ្នែកឃើញច្បាស់
សម្រស់ដួងភ័ក្រ្ត    ថាពិតជារូបវល័ក្ខណ៍
ជឿរជាក់មិនមែនសុបិន។

៣.    រៀមបានលើហត្ថថ្នាក់ថ្នម រាងកាយ
ចិត្តឥតមាននឿយណាយ ហាក់ដូចជាឋាន
ព្រះឥន្ទ នាសាប្រឹងស្រស់ខំស្រូបយកក្លិន
ផ្កាអ្វីក៏មិនក្រអូបដូចក្លិនកល្យាណ។

៤.    ពេលរៀមភ្ងាក់ឡើងដឹងខ្លួនស្រវ៉ា រកស្រី
 រាត្រីក៏ក្លាយជាក្តីខកខាន ព្រោះស្នេហ៍ស្រមោល
ដែលចាប់មិនបាន សុបិនបានវង្វេងប្រាណ
បានជួបតែស្នេហ៍ឥតន័យ៕