ចំនួនចូលទស្សនា

Ads 468x60px

ផ្ញើប្រាណលើផ្កាឈូកស


ផ្ញើប្រាណលើផ្កាឈូកស
(ភ័ព្វសំណាង)

បទភ្លេងបរទេស ទំនុកច្រៀងដោយ ស៊ីវ សុន
ច្រៀងដោយ ស៊ីន ស៊ីសាមុត
   
១. ភ័ព្វសំណាង បណ្តាលឲ្យបាន ជួបភ័ក្រ្តកល្យាណ
ផូរផង់ អូនល្អដូចចន្ទដែលរះត្រចង់ បានឃើញ
ចិត្តប៉ងចង់ថ្នាក់ថ្នម។

២. ខ្ញុំស្រលាញ់ស្មើហឬទ័យ​ មិនរានឹងក្ស័យ
ឡើយម៉ុម ទោះមានរបងបិទបាំងជិតជុំ ក៏រៀមនៅចាំ
ចាំស្នេហ៍គ្រប់ជាតិ។

បន្ទរ. ឃើញហ្វូងផ្កាយចោមចង រៀមមួរ
ហ្មងប្រច័ណ្ឌដួងជីវ៉ា ក្រអូបក្លិនតាមវាតា
រៀមខ្វល់ឱរព្រោះស្នេហាស្រីថ្លៃ។

៣. ព្រោះស្រលាញ់ ទើបរៀមកង្វល់ ដួងចិត្តអំពល់
រីងរៃ ស្តាប់បណ្តាំបងសន្យាណាថ្លៃ
ជាតិនេះគឺស្រីដែលបងផ្ងើប្រាណ៕