ចំនួនចូលទស្សនា

Ads 468x60px

លាលុះអវសាន្ត

លាលុះអវសាន្ត

    I.    អនិច្ចាជីវិតងងឹតលែងភ្លឺទៅហើយ        ឱទឹកភ្នែកអើយអ្នកហូរដល់ណា
        ទោះបីអ្នកហូរជោរជាជលសារ        ក៏ឋានៈស្នេហាគ្មានមេត្តាដល់ចិន្តាដែរ។

    II.    នឹកឃើញទាំងអស់អនុស្សាវរីយ៍ថ្មីៗ        ជាប់ក្លិនពិសីនៅនឹងនាសា
        តែម្ចាស់នៃក្លិននោះឃ្លាតហើយណា    ម្តាយអូនចិត្តឬស្សាគ្រាន់តែស្នេហាក៏មានវណ្ណៈ។

    R.    ធ្វើម្តេចបងជាអ្នកក្រ            ទោះស្នេហ៍បងស្នេហ៍ដោយស្មោះស
        ក៏គ្មានសង្ឃឹមឡើយ            ពីថ្ងៃនេះទៅត្រូវឃ្លាតគ្នាហើយ
        លាហើយលាហើយ            អូនអើយនៅឲ្យសុខចុះ។

    III.    លាហើយលាហើយលាលុះអវសាន្តជីវិត    លាទាំងដួងចិត្តឥតមានរសាយ
        ប្រុសណាមិនព្រួយប្រុសណាមិនស្តាយ    ស្តាយអើយសែនស្តាយដោះស្រាយយ៉ាងណាក៏គ្មានសង្ឃឹម៕


- ច្រៀងដោយ     ស៊ីន ស៊ីសាមុត
- និពន្ធដោយ      ម៉ា ឡៅពី
-​ បទភ្លេង           ស៊ីន ស៊ីសាមុត
-ទំនុកច្រៀង       ម៉ា ឡៅពី
- ផលិតកម្ម         ?
- ថតឆ្នាំ               ១៩៧២