ចំនួនចូលទស្សនា

Ads 468x60px

ខឹងព្រោះស្រលាញ់


ខឹងព្រោះស្រលាញ់

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. បំណាច់ចិត្ត​ស្នេហ៍​ស្ទើរ​តែ​លេប​បាន ស្ទើរ​តែ​លេប​បាន
    ចំពោះ​កល្យាណប្រាណ​បង​លែង​គិត បង​ត្រូវ​​តស៊ូ​លុះ​សូន្យ​ជីវិត
លុះ​សូន្យ​ជីវិត មិន​ឲ្យ​មាស​ស្និទ្ធ​របេះ​បាន​គេ។

២. អូន​ល្អ​ទាំង​អស់ ស្រស់​គ្មាន​ទាស់​ភ្នែក ស្រស់​គ្មាន​ទាស់​ភ្នែក
    ពេញ​ចិត្ត​អនេក ដូច​មេឃ​និង​ខែ ចិត្ត​បង​ស្រលាញ់​ចុះ​ចាញ់​ក្ដី​ស្នេហ៍
ចុះ​ចាញ់​ក្ដី​ស្នេហ៍ ដូច​ខែ​និង​មេឃ​ចុះ​ចាញ់​ពពក។

បន្ទរ. ឆ្ងល់​ណាស់​ជួន​កាល​ ចិត្ត​បង​ឆាប់​ខឹង
បើ​ព្រលឹង​អូន​​ស្ងៀម ​មិន​ស្ដី​រាប់​រក មនុស្ស​ដទៃ​មិន​ខ្ចី​នឹក​ភ្នក
មិន​ខ្ចី​នឹក​ភ្នក ចំពោះ​ពន្លក ខឹង​ផង​ស្នេហ៍​ផង។

៣. ទើបតែ​ឥឡូវ​បង​បាន​ដឹង​ច្បាស់ បង​បាន​ដឹង​ច្បាស់ ថា​ខឹង​ពី
​ព្រោះ​សេក្ដី​ស្នេហ៍​ស្នង ប្រចណ្ឌ​​ព្រោះ​​ស្នេហ៍​បែរ​ខឹង​នួនល្អង
បែរ​ខឹង​នួនល្អង កុំ​ប្រកាន់​បង​ ខឹង​ព្រោះ​ស្រលាញ់៕