ចំនួនចូលទស្សនា

Ads 468x60px

ទំនួញចាបមាស


ទំនួញចាបមាស

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ចាបមាស​ស្រែក​យំ​ ទំ​លើ​បង្គង ក្នុង​ទ្រុង​នួនល្អង​
ចង​ក្បែរ​បង្អួច ទទះ​ស្លាប​ហើរ តែ​ហើរ​មិន​រួច
ដួងចិត្ត​លាក់​លួច​គួច​ស្នេហ៍​ម្ចាស់​ស្រី ។

២. អនិច្ចា​ចាប​មាស បាន​ម្ចាស់​ក្រមុំ ចាប​មាស​ស្រែក​សុំ
យំ​ទារ​ចំណី លាច​លាយ​ទឹក​ឃ្មុំ​ម៉ុម​ដាក់​ភាជន៍ថ្មី
បញ្ចុក​ផ្ទាល់​ដៃ​ឲ្យ​ចាប​ស្លាប់​ចិត្ត ។

បន្ទរ. ទឹក​ឃ្មុំ​ផ្អែម​ឆ្ងាញ់​ចាញ់​សម្ផស្ស​ស្ងួន ចាប​ចង់​បាន​ខ្លួន​
ស្ងួន​មក​រួម​រឹត ចាប​យំ​អង្វរ​ឲ្យ​ស្រី​អាណិត
ហ៊ាន​ប្ដូរ​ជីវិត ត្បិត​ចិត្ត​ប្រាថ្នា ។

៣. បើ​ចាប​អភ័ព្វ​ស្លាប់​ក្នុង​ទ្រុងស្រី សុំ​ចាប​ភក្ដី​
នៅ​​ក្នុង​ហត្ថា បើ​ចាប​​នៅ​រស់​ព្រោះ​ចិត្ត​មេត្តា
ចាប​មាន​វាសនា​រស់​ក្បែរ​ទ្រូង​អូន ។