ចំនួនចូលទស្សនា

Ads 468x60px

ជីវិតកម្មករត្បូង


ជីវិតកម្មករត្បូង

បទភ្លេង ទំនុកច្រៀងដោយ...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. ញើសដូច​ឈាម ក្នុង​នាម​ជា​កម្មករ​ត្បូង ដី​រាប​ប្រែ​ក្លាយ​ជា​ខូង
ដែក​ស្បែង​រាវ​រក​កណ្ដៀង ឱ​កញ្ជ្រែង​ជាប់​ដៃ​ក្រោម​ថ្ងៃនិងភ្លៀង
ដៃ​វី​រាវ​រក​ កណ្ដៀង ច្រៀង​តែ​បាយ​កញ្ចប់។

២. ផ្សង​ជី​វិត មិន​គិត​ទេ​ការ​នឿយ​ហត់ កាប់​គាស់​លី​រ៉ែ​អំណត់
ព្រោះ​តែ​ខ្ញុំ​ខ្សត់​ក្រ​ទ្រព្យ ទេវត្ដា​អើយរូប​ខ្ញុំ​ខ្វះបុណ្យ​អភ័ព្វ
មាន​ស្នេហ៍ស្នេហ៍​ក៏​ពុំ​គាប់ កើត​ទុក្ខ​ជាប់​គ្រប់​ជំហានន។

បន្ទរ. ជម្រកជញ្ជាំង​ពារ​ពាំង​ដើម​ត្រែង រស់​នៅ​កំ​សត់​ម្នាក់​ឯង
កណ្ដោច​កណ្ដែងស៊ី​អត់​ ស៊ី​ឃ្លាន ឱ​ធម្មជាតិ ម្ដេច​ឡើយ​ដាក់​ទោស
បំពាន ថ្ងៃ​ណា​ក្រ​ក្លាយ​ជា​មាន ផុត​ពី​ក្ដី​ទុក្ខា។

៣. នាមកម្មករ អង្វរ​សូម​ស្រី​អាណិត ខំ​ច្រៀង​ចំរៀង​ជីវិត
ព្រោះ​អូន​ក្បត់​ចិត្ត​រៀប​ការ ឱ​ត្បូង​ឆាំង ទុក​ចង​ដៃ​ស្រី​សាវា
ក្នុង​នាម​បង​ជា​សង្សា បើ​អូន​ការ​ហៅ​បង​ផង៕