ទឹកភ្នែកលើអក្ខរា
(អក្ខរាទឹកភ្នែក)
បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត
ច្រៀងដោយ ស៊ីន ស៊ីសាមុត
១. ទឹកភ្នែកដែលហូរស្រក់មកឯងៗ បញ្ជាក់ប្រាប់រឿងជាក់ស្ដែង
រឿងចម្បែងព្រោះស្នេហ៍ឃ្លាតឆ្ងាយ ទទួលអក្ខរា ទុក្ខារៀមរ៉ារសាយ
ដូចដោះឃ្នាបខ្នោះពីកាយ សប្បាយសើចទាំងទឹកភ្នែក។
២. មើលហើយមើលទៀតមិនឆ្អែតមិនឆ្អន់ រៀមអានអក្ខរាតូចតន់
រៀមបែរបន់ដោយនឹកអូនពេក បន់ឲ្យព្រះជួយឲ្យអូនវិលមកថ្ងៃស្អែក
អក្ខរាដាមដោយទឹកភ្នែក ស្ទើរបែកទ្រូងហើយព្រលឹង។
បន្ទរ. អានហើយចាំ ទាំងអស់បណ្ដាំស្រីស្រស់
ផ្ដាំទុកជាដំណឹង បងនឹងធ្វើតាម កុំថាបំរាមប៉ុណ្ណឹង
ទោះធំមិនអាចថ្លឹង ក៏បងសុខចិត្តតាមដែរ។
៣. ពាក្យ ដែលអូនថាអូននឹកបងណាស់ បងគូសចំណាំ
យ៉ាងច្បាស់ ច្រៀងប្រកាស ប្រាប់មកម្ចាស់ស្នេហ៍
បងចាំលុះក្ស័យ ជាតិក្រោយក៏មិនភ្លេចទេ
សូមឲ្យបានថ្នមបំពេរ រួមស្នេហ៍គ្រប់ជាតិទៅអើយ៕