ចំនួនចូលទស្សនា

Ads 468x60px

កុលាបដូនទាវ


 កុលាបដូនទាវ

បទភ្លេង ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. កូលាបដូន​ទាវរៀម​សែន​ស្រណោះ ល្អ​ទាំង​រូប​ទាំង​ឈ្មោះ
តែ​ទាស់​កូលាប​ចិត្ត​ឥត​ប្រណី ឃើញ​បង​ពិការ អូន​​យល់​ថា
​បង​រស់​គ្មាន​ន័យ បាន​ជា​ស្រី​ មិន​ភ្ជាប់​និស្ស័យ​វាសនា។

២. អភ័ព្វ​ណាស់​ខ្ញុំ​តាំង​ពី​កំណើត ទេវត្ដា​លោក​បង្កើត
ដាក់​ទោស​រូប​ខ្ញុំ​ ឲ្យ​ខ្ញុំ​ពិការ ពេល​ខ្ញុំ​មាន​បាប បាន​កូលាប​
ដាក់​ទោស​​ស្នេហា  គ្មាន​មេត្តាឲ្យ​បង​ខ្លោច​ផ្សារ​រាល់​ថ្ងៃ។

បន្ទរ. ឱកូលាប​អើយ ម្ដេច​ឡើយ​មិន​អាសូរ​បង
សូម​ផ្ញើ​វាសនា​ផង ចម្លង​បង​កាន់​ភព​ថ្មី ឬ​អូន​ដាច់​ចិត្ត
ឯ​បង​រឹត​តែ​អាល័យ រាល់​យប់​ថ្ងៃ គេង​ផ្សង​តែ​វាសនា​កម្ម។

៣. ចង់ ​ទ្រហោរ​​យំ​ ឲ្យ​បែក​ឱរ៉ា     ព្រោះ​តែ​ខ្លូន​ពិការ
បាន​តែ​ប្រាថ្នា ចិន្ដា​ប្រេះ​ស្រាំ មាន​តែ​ចម្រៀងខំ​ស្រែក
​ច្រៀង​អង្វរ​ប្ដែរ​ផ្ដាំ  ស៊ូ​ទ្រាំ​ចាំ អូន​​អ្ហើយ​ ចាំ​ក្ដី​មេត្តា៕