ចំនួនចូលទស្សនា

Ads 468x60px

ដើមដូងព្រលឹងស្នេហ៍



 ដើមដូងព្រលឹងស្នេហ៍

បទភ្លេង ទំនុកច្រៀង និងច្រៀង
ដោយ ស៊ីន ស៊ីសាមុត

១. ឱ​រាត្រី​ស្ងាត់​នា​មាត់​ទន្លេរ កន្លែង​គូ​ស្នេហ៍
ធ្លាប់​មក​កំសាន្ត អង្គុយ រៀប​រាប់​រឿង​ស្នេហ៍​​ពីរ​ប្រាណ
 ក្រោម​ដួង​ព្រះចន្ទ ដែល​រះ​ពេញ​វង់។

២.  ដើម​ដូង​ដុះ​ទេរ​ទាប​ទៅ​មាត់​ស្ទឹង ជា​ដួង​ព្រលឹង
ខ្ញុំ​និង​នួនល្អង ដូង​អើយ ដូង​ទេរ​កុំ​រេ​សៅហ្មង
       ជួយ​ចាំ​ខ្ញុំ​ផង ចាំ​រឿង​ស្នេហា។

បន្ទរ. យប់យន្ត​ត្រជាក់ ខ្យល់​ធ្លាក់​រំភើយ
ក្រអូប​បង្ហើយ​ក្លែបក្លិន​កន្និដ្ឋ  ក្លិន​ផ្កា​ចំប៉ី ក្លិន​ស្រី​ជីវា
ជីវិត​ស្នេហា ប្រាថ្នា​គ្រប់​ជាតិ។

៣. គូ​ខ្ញុំ​បើ​ព្រាត់​ គឺ​ព្រាត់​ដោយ​កម្ម មិន​មែន​ចិត្ត​នាំ
 ឲ្យ​ខ្ញុំ​ឃ្លាង​ឃ្លាតជាតិ​នេះ ជួប​ហើយ​ជាតិ​ក្រោយ​ជួប​ទៀត
    សូម​ជួប​គ្រប់​ជាតិ កុំ​ឃ្លាត​សោះ​ឡើយ៕