ចំនួនចូលទស្សនា

Ads 468x60px

ចម្រៀងមួយបទដែលតែងមិនចប់


ចម្រៀងមួយបទដែលតែងមិនចប់

បទភ្លេង ទំនុកច្រៀងដោយ វ៉ោយ ហូរ
ច្រៀងដោយ ស៊ីន ស៊ីសាមុត សម្រួលតន្រ្តី
ដោយ នូ ញ៉ុង 

១.    ចង្កៀង​កែវ​ទឹក ប៉ាកកាសៀវ​ភៅ កូន​ចាប​ប៉ី​ពៅ នាំគ្នា​ស្រែក​ហៅ
សួរ​រក​ម្ចាស់​ស្រី  ទៅ​ណា​​បាត់​ទៅ ​ម្ដេច​គ្មាន​អាល័យ ស្រណោះ​រាត្រី
ដែល​ស្រី​ធ្លាប់​តែង​បទ​ភ្លេង ជិត​បង។

២.    ចម្រៀង​មួយ​បទ​ អូន​កត់​បង​តែង  ដៃ​តូច​កេះ​ភ្លេង ឆ្កួត​ចិត្ត​វង្វេង
ភ្លេច​រឿង​ទាំង​ពួង គ្រ​ហឹម​ពីរ​នាក់​ស្ម័គ្រ គ្មាន​សៅ​ហ្មង
ចិត្ត​អូន​ចិត្ត​បងវិញ​ជា​ចំណង ផ្សង​សូម​ជួប​គ្នា។

៣.    ឥឡូវអភ័ព្វ តែង​មិន​ចេះ​ចប់ គេ​ស្អប់​ចម្រៀងចោល​
បង​កំព្រា ចង្កៀង​កែវ​ទឹក សៀវ​ភៅ​គ្រប់​គ្នា មិន​ដឹង​ឆ្នាំ​ណា
ម្ចាស់​អ្នក​មេត្តា​វិល​មក​វិញ​ឡើយ។

បន្ទរ.    ធ្លាប់នឹក​សង្ឃឹមញញឹម​ជានិច្ច រាល់​ពេល​ថ្ងៃ​លិច
ដៃ​ក្ដិច​បន្លែង​ភ្លេង​លេង​ល្វើយៗ ពេល​នេះ​បទ​ភ្លេង​តែង​មិន​ចប់​ឡើយ
ព្រាត់​គ្នា​ទៅ​ហើយ អូន​អើយតែង​ចប់​លុះ​អូន​វិល​វិញ៕