ចំនួនចូលទស្សនា

Ads 468x60px

ចាំជួបរាល់ថ្ងៃលិច


 ចាំជួបរាល់ថ្ងៃលិច
(​គេងយោលអង្រឹង​)

បទភ្លេង ទំនុកច្រៀងដោយ វ៉ោយ ហូរ
ច្រៀងដោយ ស៊ីន ស៊ីសាមុត ប្រគុំជាចង្វាក់ Slow

ច្បាប់ដើម

១.    គេងយោល​អង្រឹង​ទន្ទឹង​មើល​ផ្លូវ ថ្ងៃ​លិច​ផុត​ទៅ
អាសូរ​ស្រី​ពៅ​នៅ​តែ​រង់​ចាំ ច័ន្ទ​រះ​មាត់​ទឹក​នឹក​អស់​បណ្ដាំ
   រលក​ទន្លេ​គគ្រាំ ទួញ​យំ​ឲ្យ​ទ្រាំ​នឹង​កម្ម​វាសនា។

២.    ចង់​ជួប​ជានិច្ច​រាល់​ថ្ងៃ​លិច​ទៅ ចង់​ជួប​ណាស់​ពៅ   
លង់​លុះ​ឥឡូវ​នៅ​តែ​ប្រាថ្នាខាំ​ធ្មេញ​តឹង​ទ្រូង​ទួង​ចិត្ត​ខ្លោច​ផ្សារ
សង្គ្រាម​នៃ​ចិត្ត​គ្រួសារ​ប្រហារ​ស្នេហ៍​យើង​ក្នុង​ភ្លើង​គ្មាន​ផ្សែង។

៣.  ទោះខ្នោះច្រវ៉ាក់​ដាក់​បង​យ៉ាងណា តែ​ចិត្ត​ស្នេហា
 នៅ​តែ​ស្រ​វ៉ា​ហោះ​ជួប​គ្មាន​ក្រែង ស្លាប់​ត្រូវ​គ្រាប់​ចុះ​ឲ្យ​អស់​ចំបែង
គ្មាន​ខ្លាច​ទេ​ដាវ​លំពែង តាក់​តែង​ជា​ថ្មី​ជួប​ស្រី​ណាពៅ។

៤.    ជួប ​រាល់​ថ្ងៃ​លិច​ឲ្យ​ភ្លេច​ម្ដេច​បាន ទូក​តូច​កល្យាណ​
ធ្លាប់​ចែវ​កំសាន្ត​ជិត​ពេល​យប់​ជ្រៅ បើ​បង​ជា​គ្រុដ​រត់​ឆក់​ឥឡូវ
បំបាំង​កាយ​បង​នឹង​ពៅ​ផុត​ភ្នែក​សត្រូវ​រស់​នៅ​សុខ​សាន្ត៕



 
-