ចំនួនចូលទស្សនា

Ads 468x60px

ស្រណោះផាត់ជាយ


ស្រណោះផាត់ជាយ
(ចម្រៀងភាពយន្ត រឿងផាត់ជាយ)

បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ រស់ សេរីសុទ្ធា 

«ចុចទីនេះសម្រាប់បទលោក ស៊ីន ស៊ីសាមុត»

១. ឱចន្ទ​អើយ ចន្ទរះខ្ពស់​ឆ្ងាយ​សន្លឹម ភ័ក្រ្តញញឹម
អ្នកសើចចំអកឲ្យស្រី ដែលជឿល់ង ពាក្យផ្អែមល្អែម
ប្រុសអប្រិយ ផ្តេកផ្តួលភក្តី ព្រោះស្មានថាដូចប្រាថ្នា។

២. ឱទឹកភ្នែក សូមជួយរំលែកដួងចិត្ត សូមអាណិត
ដល់ចិត្តស្រី ដែលគ្រាំគ្រា កែវភ្នែកខ្ញុំ មើលខ្លាឃើញថាជាលា
កម្មចរវេរាផ្តន្ទាប្រុសព្រានចង្រៃ។

៣. ទ្រូងធ្លុះធ្លាយ ផាត់ជាយ ស្រីអភ័ព្វស្នេហ៍ រស់ខ្មាសគេ
រស់នៅនាំធ្ងន់ផែនដី កម្មជាតិនេះកម្មក្រាស់ កម្មឥតប្រណី
រស់ធ្វើអ្វីជីវិតដែលឥតខ្លឹមសារ។

៤. ដួង​ចន្ទ​អើយ ចន្ទ​រះបំភ្លឺ​ចិត្ត​ខ្ញុំ ដែលក្រៀមក្រំ
រស់ចាំតែក្ដី​មរណា នឹករឿងដើម គ្រាំចិត្តស្ទើរបែកឱរា
លាហើយស្នេហា ស្មារលាលុះអវសាន្តជាតិ៕