ចំនួនចូលទស្សនា

Ads 468x60px

ផាត់ជាយបណ្តូលចិត្ត


ផាត់ជាយបណ្តូលចិត្ត
(ចម្រៀងភាពយន្ត រឿងផាត់ជាយ)

បទភ្លេង... ទំនុកច្រៀង...
ច្រៀងដោយ ស៊ីន ស៊ីសាមុត

«ចុចទីនេះសម្រាប់បទអ្នកស្រី រស់ សេរីសុទ្ធា»

១. ដួង​ចន្ទ​អើយ រះ​ខ្ពស់​នៅ​ឆ្ងាយ​សន្លឹម ស្រស់​ញញឹម

ប៉ប្រឹម​ដូច​វង់​ភក្រ្ត​ស្រី ពេល​ឃើញ​ភ្លាម ចិត្ត​រៀម​លប​លួច​មេត្រី
អូន​ល្អ​លើស​ស្រី ផុត​និស្ស័យ​បង​ប្រាថ្នា។

២. ពេល​អូន​ខឹង អូន​ល្អ​លើស​មួយ​កំរិត ធ្វើ​ឲ្យ​ចិត្ត​
បង​រឹត​តែ​គួច​ស្នេហា កែវ​ភ្នែក​អូន​ចាំង​ឆ្លុះ​រស្មី​ភ្លឺ​ថ្លា
នាំ​ឲ្យ​ចិន្ដា បង​រឹត​តែ​ស្រលាញ់​ស្រី ។

៣. អូន​ផាត់​ជាយ ព្រះពាយមាន​ប្រាប់​អូន​ទេ ថា​បង​ស្នេហ៍​
ចង់​តែ​កៀក​កាយ​ថ្នម​បី បើ​ជាតិ​នេះ​ផាត់​ជាយ​អូន​មិន​ប្រណី
 រៀម​ស៊ូ​ក្ស័យ​ជី​វិត​ដែល​ឥត​ខ្លឹម​សារ។

៤. ដួង​ចន្ទ​អើយ ចន្ទ​រះបំភ្លឺ​ចិត្ត​ខ្ញុំ ដែល​ស៊ូ​ទ្រាំ
ក្រៀម​ក្រំ​រង​ក្ដី​ទុក្ខា ពេល​ឃើញ​អូន ​រូបបង​កញ្ជ្រោល​ស្នេហា
មេត្តា មេត្តា យល់​ដល់​ចិន្ដា​រៀម​ផង៕



ទាញយក