ចំនួនចូលទស្សនា

Ads 468x60px

ស្នេហ៍បាត់សម្រស់

ស្នេហ៍បាត់សម្រស់

I. មេឃ​ធ្លាប់​ស្រឡះ​ប្រែ​ជា​ងងឹត ធម្មជាតិ​ក្រៀម​ស្វិត​បាត់​បង់​សម្រស់
នឹក​រឿង​ស្នេហា​កើត​ក្ដី​ស្រណោះ គ្រា​កន្លង​ហួស​គ្រប់​អានុស្សា។
II. ស្រ​ណោះ​មាត់​ស្ទឹង​អង្រឹង​ធ្លាប់​យោល ចាំង​ឆ្លុះ​ស្រមោល​ក្រោម​ខែ​ភ្លឺ​ថ្លា
ស្រណោះ​សម្ដី​ស្បថ​ស្បែ​សច្ចារ ថា​ស្មោះ​ស្នេហា​លុះ​ត្រា​ក្សិណក្ស័យ។
R. តើ​កម្ម​ពៀ​​រអ្វី? អ្នក​មក​ប្រល័យ​ឲ្យ​ខ្ញុំ​ខ្លោច​ផ្សារ
ជីវិត​អាប់​អួរ​ព្រោះ​រឿង​ស្នេហា ឥឡូវ​សង្សា​មាន​ថ្មី​ចោល​ខ្ញុំ។
III. ស្នេហ៍​បាត់​សម្រស់​សម្ផស្ស​ស្រី​បង់ ក្ដី​ស្នេហ៍​យើង​លង់​ក្នុងជម្រៅ​​កម្ម
រឿង​កន្លង​ផុត​មក​ជា​យូរ​ឆ្នាំ ណ្ហើយ​ចុះ​ទ្រាំ​ចាំ​ ចាំ​ជួប​ជាតិ​ក្រោយ៕




ទាញយក 


- ច្រៀងដោយ     ស៊ីន ស៊ីសាមុត
- និពន្ធដោយ       
-​ បទភ្លេង            យិន ឌីកាន
-ទំនុកច្រៀង       ម៉ុក ចាន់ម៉ាលី
- ផលិតកម្ម         ?
- ថតឆ្នាំ               ?