ចំនួនចូលទស្សនា

Ads 468x60px

ស្តាប់ភ្លេងបងច្រៀងបំពេរ

ស្តាប់ភ្លេងបងច្រៀងបំពេរ
(ឱស្នេហ៍មាសបង)

I. ឱ! ស្នេហ៍​មាស​បង​ ស្ដាប់​ភ្លេង​បង​ច្រៀង​  បំពេរជាតិ​នេះ​រៀម​ស្នេហ៍​
 ស្នេហ៍​អូន​ទុក​ក្នុង​ហរទ័យ ពេល​ញ៉ាំ​ក៏​ញ៉ាំ​មិន​បាន​
ពេល​គេង​ទុក្ខ​ព្រួយ​រាល់​ថ្ងៃ  ដឹង​ទេ​ចរណៃ​ រៀម​សូម​ស្នេហ៍​ស្រី​ប្រាកដ។
II. ស្រលាញ់​បង​ទៅ​  បង​នឹង​លើក​ទូល​ថ្នាក់​ថ្នម បំពេរ​បី​បម​
ឆោម​ស្នេហ៍​មិន​ឲ្យ​កង្វល់ ពាក្យ​ពិត​បង​ពោល​ពាក្យ​ពិត​
ទើប​ស្នេហ៍​តែ​ឆោម​និមល លោក​នេះ​លោក​មុន ស្នេហ៍​អូន​លុះ​គ្រា​ក្សិណក្ស័យ។
R. រៀម​នឹង​ថ្នាក់​ថ្នម​បី​បម​ឆោម​កែវ​និមល រៀម​ស៊ូ​អត់​ធន់​ទ្រាំ​ទុក្ខលំបាក​រីង​រៃ
គេ​ថា​ផ្លូវ​ថ្នល់​រថយន្ត​ជា​គូនិស្ស័យ ដួង​ចៃ ដួង​ចៃ បង​ក្ស័យ​តាម​ស្រី​ជា​និច្ច។
III. ឱ! ស្នេហ៍​មាស​បង បើ​នួន​ល្អង​ព្រម​រួម​ប្រាណ ល្អ​ណាស់​កល្យាណ
 បើ​ស្នេហ៍​ប្រែ​ជា​ទឹក​មន្ត ឲ្យ​ក្ស័យ​ក៏​បង​ព្រម​ក្ស័យ​
មិន​ស្ដាយ​ជីវិត​ឡើយ​អូន ភ័ក្រ​មូល​ដូច​ច័ន្ទ បង​សូម​រួម​រ័ក្ស​លុះ​ក្ស័យ៕



ទាញយក


- ច្រៀងដោយ     ស៊ីន ស៊ីសាមុត
- និពន្ធដោយ       ?
-​ បទភ្លេង            ?
-ទំនុកច្រៀង       ?
- ផលិតកម្ម         ?
- ថតឆ្នាំ               ?