ចំនួនចូលទស្សនា

Ads 468x60px

ព្រាត់ទាំងស្រលាញ់


ព្រាត់ទាំងស្រលាញ់

បទភ្លេង ទំនុកច្រៀងដោយកវី ពៅ ស៊ីផូ
ច្រៀងដោយ ស៊ីន ស៊ីសាមុត ថតឆ្នាំ ១៩៧៣

១. បង​ព្រាត់​ពី​អូន ​ព្រាត់​ទាំង​ស្រលាញ់ ហើយ​បង​
ចុះ​ចាញ់​ ក្ដី​​ស្នេហ៍​ដែល​បង​ប្រាថ្នាបើ​ទ្រាំ​ទៅ​ទៀត
​ក៏​ឥត​ខ្លឹម​សារ  ក្នុង​ភព​ស្នេហា​សែន​ក្ដៅ។

២. បង​ព្រាត់​ពី​អូន​ ព្រាត់​ទាំង​ទឹក​ភ្នែក ចម្រៀង
​ថ្ងៃ​ស្អែក ​ក៏​នៅ​មាន​ន័យ​ហ្មង​សៅគេច​មិន​ផុត​ទេ
​អន្លង់​ស្នេហ៍​ជ្រៅ ស្រមៃ​ស្រែក​ហៅ​តែ​អូន។

បន្ទរ. កែវ​ភ្នែក​ធ្លាប់​សម្លឹង ទោះ​បី​ខឹង​ភ័ក្ត្រ​​
មិន​ដែល​ស្រពោន មិន​នឹក​ស្មាន​ថា​ព្រាត់​អូន 
ជីវិត​ដូច​ក្បូន​លូន​រសាត់​គ្មាន​ត្រើយ។

៣. ឈ្មោះ​អូន​ដូច​ផ្កា​បង​បូជា​ព្រះ បង​ស្រលាញ់​ណាស់
​មិន​ចង់​ឃ្លាត​ពី​ចិត្ត​ឡើយ ពេល​នេះ​ស្រែក​ហៅ​
មិន​​ឮ​ សូរ​ឆ្លើយ អស់​ហើយ​សេចក្ដី​សង្ឃឹម៕