ចំនួនចូលទស្សនា

Ads 468x60px

យប់ម៉ិញនរណាញញឹមដាក់បង

យប់មិញនរណាញញឹមដាក់បង

I. យប់​ម៉ិញ​នរណា​ញញឹម​ដាក់​បង គឺ​ស្រស់​នួន​ល្អង​ បង​ឃើញ​ញញឹម
កាន់​ដៃ​គ្នា​ដើរ​​ក្រោម​ភ្លៀង​រលឹម ទាំង​គូរ​សង្ឃឹម​ថា​មិន​ព្រាត់​គ្នា។

II. យប់​ម៉ិញ​ញញឹម​សម្ដី​ក៏​ផ្អែម ថើប​បង​ហើយ​ថែម​ទាំង​ស្បថ​សច្ចា
បង​ជឿ​ហើយ​អូន លុះ​សូន្យ​សង្ខារ ជឿ​ថា​ស្នេហា​រីក​ស្រស់​ប៉ប្រឹម។


R. ថ្ងៃ​នេះ​ម្ដេច​អូន​ស្រពោន​ភក្ត្រា ថ្ងៃ​នេះ​នរណា​ឲ្យ​អស់​សង្ឃឹម
យប់​ម៉ិញ​ៗ ឃើញ​អូន​ញញឹម អឺ​ហ៊ឺ ហ៊ឺ​ហ៊ឺ អឺហ៊ឺៗ ញញឹម​ៗ ទៀត​ទៅ​ពៅ​អើយ។


III. យប់​នេះ​នរណា​ញញឹម​ដាក់​បង បើ​ស្រស់​នួន​ល្អង​លែង​ញញឹម​ហើយ
ញញឹម​ជា​ថ្មី​មក​ព្រលឹង​អើយ បង​រង់​ចាំ​ហើយ ចាំ​អូន​ញញឹម៕




ទាញយក 


- ច្រៀងដោយ     ស៊ីន ស៊ីសាមុត
- និពន្ធដោយ       ?
-​ បទភ្លេង            ?
-ទំនុកច្រៀង       ?
- ផលិតកម្ម         ?
- ថតឆ្នាំ               ?