ចំនួនចូលទស្សនា

Ads 468x60px

ជ្រលងសេកមាស


ជ្រលងសេកមាស

ទំនុកច្រៀងដោយ ម៉ា ឡៅពី បទភ្លេង
និងច្រៀងដោយ ស៊ីន ស៊ីសាមុត
ដឹកនាំភ្លេងដោយ មែរ ប៊ុន ថតឆ្នាំ ១៩៦៨

«ចុចទីនេះសម្រាប់បទលោក កែវ សារ៉ាត់»

១. ព្រៃភ្នំជុំជិត ងងឹតសូរ្យសែង គង្គាប្រលែង
នឹងផ្នត់ថ្មដា ជ្រោះជ្រងសែនស្ងាត់ បាំងបាត់សុរិយា
 បាំងទាំងចិន្តាសង្សារកវី។  

២. ទឹកហូរលាភ្នំ រៃយំគ្រលួច សំឡេងអង្គួច
បាយខុនចងដៃ រាំដាវប្រហារដួងចិត្តឲ្យក្ស័យ 
ជំនឿអប្រិយប្រល័យស្នេហ៍ខ្ញុំ។

បន្ទរ. ជ្រលងសេកមាស ជំនោរល្អណាស់ តែខ្ញុំអៀនខ្មាស
នឹងដងព្រៃភ្នំ  ខ្លោចចិត្តឃើញអកទំយាមទ្រនំ 
មើលមករូបខ្ញុំមនុស្សឥតសំណាង។

៣. ស្រទាប់ថ្មដាគង្គាហូរបាន ស្នេហ៍មានវិញ្ញាណ
មានទាំងរូបរាង  ប្រែល្អក់កករដូចទឹកបាតពាង 
បញ្ឆិតបញ្ឆៀងបំភ្លេចរូបខ្ញុំ៕

0 មតិ:

Post a Comment

បញ្ចេញមតិ