ចំនួនចូលទស្សនា

Ads 468x60px

កុលាបខ្មែរអាកាសចរ​ណ៍


កុលាបខ្មែរអាកាសចរណ៍

បទភ្លេង ទំនុកច្រៀងដោយ វ៉ោយ ហូរ
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. កុលាបរីកពីព្រឹកម៉ិញ រីកជុំវិញ
ខ្មែរអាកាសចរណ៍  កូលាបលឿងក្រហមស
ឃើញថាមិនល្អមិនបាន ហឺៗៗ។

២. ស្រស់អើយប្រហែលគ្នា ស្រស់មួយណា
ដែលខ្ញុំលួចស្នេហ៍ គឺថ្ពាល់ខួចញញឹមជាងគេ
មានខ្សែភ្នែកស្នេហ៍ស្រទន់។

បន្ទរ. សង្ឃឹមថាបាន ក្រែងលោមិនបាន
រកតែស្មានមិនត្រូវ គេមិនដឹងខ្លួន លង់លុះឥឡូវ
ខ្ញុំត្រូវខូចចិត្តម្នាក់ឯង។

៣. បើភ្នែកខ្វាក់មិនឃើញស្រី នោះគ្មានអ្វី
ខូចចិត្តសោះ នេះភ្នែកភ្លឺឃើញខូចចិត្តអស់
ស្រណោះខ្ញុំខ្លះទេ៕