ចំនួនចូលទស្សនា

Ads 468x60px

សមុទ្រទឹកភ្នែក

សមុទ្រទឹកភ្នែក
(ស្នាមស្នេហ៍សមុទ្ររៀម)

I. ទុក្ខ​ខ្ញុំ​ទុក្ខ​ធំ​ជាង​សមុទ្រ​រាម ចាំ​បាត់​ស្ងាត់​ស្ងៀម ស្នាម​ឈាម​រង់​ចាំ​រស្មី​ប៉ប្រិម
តើ​ផុត​សង្ឃឹម ឬ​មាន​សង្ឃឹម ចិត្ត​យំ​ទាំង​ទ្រាំ​ញញឹម នេះ​ហើយ​ជា​នឹម ទឹម​គូ​ស្នេហា។



II. សមុទ្រ​មិន​ទាន់​រីង​ទេ​ណា​ពៅ ស្នាម​ឈាម​ក្រឡៅ ស្រក់​ក្រហម​ឆ្អៅ​ដៅ​នៅ​នឹង​ស្មា
ស្រស់​​ៗ ថ្មី​ៗ ស្រី​ស្បថ​សច្ចា មិន​ដែល​នឹក​ស្មាន​ជឿ​ថា ស្នេហា​និរាស​ៗ​ទីទៃ។

R. ឈប់​បក់​ទៅ​ខ្យល់ នាំ​ខ្វល់​ចិត្ត​ខ្ញុំ ព្រះ​ចន្ទ​ព្រះសូរ្យ​សុខុម អ្នក​កុំបង្ខំ​បញ្ចេញ​រស្មី
ឈប់​វិល​ភ្លាម​ទៅ គំរក់​ផែន​ដី នៅ​វិល​ធ្វើ​អ្វី រស្មី​សង្ឃឹម​ស្នេហ៍​ខ្ញុំ​ផុត​ហើយ។

III. ឱ​! កោះ​តា​គៀវ កំណើត​ស្នេហ៍​ខ្ញុំ ទួញ​ទ្រហោ​យំ អ្នក​ខំ​សួរ​ខ្ញុំ​រក​ម្ចាស់​ត្រាណ​ត្រើយ
កុំ​សួរ​ធ្វើ​អ្វី កោះ​តាគៀវ​អើយ ថ្ងស​នេះ​ខ្ញុំ​ខ្មាស​អ្នក​ហើយ ព្រោះខ្ញុំ​ជា​ឈ្លើយ​វិត្ត​ស្នេហា៕



- ច្រៀងដោយ     ស៊ីន ស៊ីសាមុត
- និពន្ធដោយ       ?
-​ បទភ្លេង            ?
-ទំនុកច្រៀង       ?
- ផលិតកម្ម         ?
- ថតឆ្នាំ               ?