ចំនួនចូលទស្សនា

Ads 468x60px

សម្បថមួយពាន់សម្តី

សម្បថមួយពាន់សម្តី
I. រសជាតិជីវិតខ្លឹមចិត្តស្នេហា បញ្ជាក់សញ្ញា
ប្រាប់ថាថ្ងៃនេះជាជើងមេឃថ្មី ឈាមក្រហមឆ្អៅដៅជាប់ដៃស្រី 
លោកនេះគ្មានអ្វីបំផ្លាញទាសីនៃចិត្តស្មោះបាន។
II. ដំណក់ឈាមស្រក់លើសមុទ្រធា ឈាមចិត្តបូជា
ភិភពស្នេហានៃយើងពីរប្រាណ ធរណីរាយនាក់ព្រះត្រានិព្វាន
 គ្មានអ្វីអវសាន្តរំលាយវិមាននៃស្នេហ៍ភក្តី។
III. រលកពុះតូចព្រះពាយរំភើយ សមុទ្រនិងព្រះចន្ទអើយ 
ពេលនេះអ្នកហើយដែលជាសាក្សី ជួយចាំសម្បថមួយពាន់សម្តី 
ឆ្លាក់ដោយហរទ័យនេះស្រីម្នាក់ស្មោះចំពោះស្នេហា។
R. ពាក្យពេចន៍ចិត្តអ្នកប្រកាសស្បែស្បថ បើប្រែរលត់
ថ្ងៃក្រោយស្រីក្បត់ចិត្តប្រុសជីវា សូមឲ្យវត្ថុស័ក្តិសិទ្ធិនានា 
មកផ្តាច់ជន្មាផ្តន្ទាខ្ញុំចុះក្បត់ប្រុសអភ័ព្វ៕



- ច្រៀងដោយ     ឈួន ម៉ាឡៃ
- និពន្ធដោយ       វ៉ោយ ហូ
-​ បទភ្លេង            ?
-ទំនុកច្រៀង       ?
- ផលិតកម្ម         ?
- ថតឆ្នាំ               ?