ចំនួនចូលទស្សនា

Ads 468x60px

ដំបៅដួងចិត្ត


ដំបៅដួងចិត្ត

បទភ្លេង ទំនុកច្រៀងដោយ ឯល ប៊ុនណា
ច្រៀងដោយ ស៊ីន ស៊ីសាមុត

១. មួយ​ជីវិត​នេះ ​រក​សុខ​មិន​បាន ស្គាល់​ក្ដី​រំខាន​
គ្រប់​ពេល​វេលា បាន​ជួប​ស្នេហ៍​ហើយ​ កម្ម​តាម​ផ្ដន្ទា
ឲ្យ​រៀម​កំព្រាគ្មាន​គ្រា​អវសាន។

២. ក្ដី​ស្នេហ៍​ថា​ស្មោះ ​អស់​ពី​ដួង​ចិត្ត តែ​មនុស្ស​ឧក្រិដ្ឋ
ចិន្តា​សាមាន្យ កាច​សាហាវ​ណាស់​ ដូច​សត្វ​តិរ​ច្ឆាន
ពង្រាត់​កល្យាណ​ពី​ទ្រូង​បង​ទៅ។

បន្ទរ. ដំបៅ​ដួង​ចិត្ត​ មួយ​ជីវិត​ហើយ តើ​​ថ្ងៃ​ណា​ឡើយ
​បង​បាន​ជួប​ពៅ បើ​ព្រេង​វាសនា​ចារ​មក​តម្រូវ​
ឲ្យ​អូនឃ្លាត​ទៅ​ បង​នៅ​ស្រណោះ។

៣. បង​ព្រាត់​ពី​ស្ងួន​គេ​សើច​សប្បាយ តែ​បង​នៅ​ស្ដាយ​
ទឹក​ចិត្ត​ដែល​ស្មោះ មិន​នឹក​ស្មាន​ថា​ អូន​ត្រូវ​​ព្រាត់​សោះ
ណ្ហើយ​ទ្រាំ​រស់​ចុះ​​ កម្ម​ព្រេង​វាសនា៕